• ធានាគុណភាព

  • តម្លៃសមរម្យបំផុត

  • សេវាមានវិជ្ជាជីវៈ

  • ពេលវេលាអាចបត់បែនតាមតម្រូវការ

  • ធានារក្សាការសម្ងាត់ជូនអតិថិជន

  • ជាដៃគូយូរអង្វែងដែលអាចទុកចិត្តបាន

តើលោកអ្នកកំពុងស្វែងរកក្រុមហ៊ុនបកប្រែភាសាដែលមានតម្លៃសមរម្យបំផុត គុណភាពខ្ពស់ និងយកចិត្តទុកដាក់ចំពោះអតិថិជនមែនទេ? មិនចាំបាច់ដើររកទៀតទេ! គ្រីអេធីវ ត្រេនស្លេសិន សឺវីស គឺជាក្រុមហ៊ុនបកប្រែភាសាមួយចប់ ដែលមានសមត្ថភាពក្នុងការយកចិត្តទុកដាក់ខ្លាំងនូវរាល់តម្រូវការបកប្រែភាសារបស់លោកអ្នក។

ការធានាគុណភាព

គម្រោងរបស់លោកអ្នកនឹងត្រូវចាត់ចែងដោយក្រុមការងារអាជីពយើងខ្ញុំ ហើយដំណើរការត្រួតពិនិត្យគុណភាពដ៏ម៉ឺងម៉ាត់របស់ក្រុមការងារយើងខ្ញុំនឹងត្រូវធ្វើឡើងដើម្បីធានាគុណភាពខ្ពស់ជូនលោកអ្នក។

តម្លៃសមរម្យបំផុត

ប្រសិនបើលោកអ្នកកំពុងស្វែងរកក្រុមហ៊ុនបកប្រែដែលផ្ដល់សេវាប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យបំផុត និងអាចទុកចិត្តបាន លោកអ្នកមកចំកន្លែងម៉ាច់តែម្ដង។ លោកអ្នកអាចពឹងពាក់យើងខ្ញុំឲ្យគ្រប់គ្រងលំហូរការងារនៃគម្រោងរបស់លោកអ្នកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងធានានូវគុណភាពខ្ពស់បំផុតក្នុងតម្លៃប្រកួតប្រជែងមួយ។ 

សេវាប្រកបដោយវិជ្ជាជីវៈ

លោកអ្នកអាចអញ្ជើញមកបកប្រែឯកសារជាមួយក្រុមការងារដែលមានវិជ្ជាជីវៈយើងខ្ញុំប្រកបដោយទំនុកចិត្តខ្ពស់។     គ្រីអេធីវ ត្រេនស្លេសិន សឺវីស ខុសប្លែកពីក្រុមហ៊ុនសេវាបកប្រែផ្សេងទៀត ក្នុងន័យនេះ អ្នកជំនាញភាសាយើងខ្ញុំមានបទពិសោធន៍ជាក់ស្តែងនៅក្នុងវិស័យពាក់ព័ន្ធនានា។ យើងខ្ញុំប្រើប្រាស់តែអ្នកមានជំនាញវិជ្ជាជីវៈពិតប្រាកដប៉ុណ្ណោះ តាមរយៈនេះ យើងខ្ញុំសំដៅលើអ្នកដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ពោលគឺ មានចំណេះដឹងច្បាស់លាស់អំពីអាជីវកម្ម! ដូច្នេះ លោកអ្នកនឹងមានទំនុកចិត្តថា រាល់សំណៅបកប្រែនៃគម្រោងរបស់លោកអ្នកនឹងទទួលបានសេវាប្រកបដោយវិជ្ជាជីវៈ និងរក្សាការសម្ងាត់ជានិច្ច។

ពេលវេលាអាចបត់បែនតាមតម្រូវការ៖

យើងខ្ញុំអាចបត់បែនពេលវេលាទៅតាមវិសាលភាពនៃការងារ និងតាមតម្រូវការរបស់លោកអ្នក។ តាមធម្មតា យើងខ្ញុំអាចបកប្រែបាន ១៥ទំព័រ ក្នុងមួយថ្ងៃ ដោយអាចបត់បែនពេលវេលាតាមសេចក្ដីត្រូវការរបស់លោកអ្នក។ ប៉ុន្តែ ប្រសិនបើលោកអ្នកមានឯកសារមួយ ឬពីរទំព័រដែលត្រូវការបកប្រែក្នុងរយៈពេលពីរបីម៉ោង យើងខ្ញុំក៏អាចទទួលបកប្រែបានដែរ។ ប៉ុន្តែ ក៏ត្រូវគិតថ្លៃសេវារហ័សផងដែរ។

ធានារក្សាការសម្ងាត់ជូនអតិថិជន

យើងខ្ញុំយល់ និងយកចិត្តទុកដាក់ចំពោះអាជីវកម្ម និងក្តីកង្វល់របស់លោកអ្នកជានិច្ច។ អ្នកជំនាញភាសាយើងខ្ញុំមានមោទកភាពក្នុងការផ្ដល់សេវាប្រកបដោយជំនាញវិជ្ជាជីវៈរបស់ខ្លួន និងឆ្លើយតបទៅនឹងតម្រូវការដើម្បីរក្សារាល់ព័ត៌មានទាំងអស់ជាការសម្ងាត់យ៉ាងតឹងរ៉ឹង។ យើងខ្ញុំក៏តម្រូវឲ្យពួកគាត់ចុះកិច្ចព្រមព្រៀងរក្សាការសម្ងាត់ផងដែរ មុនពេលបម្រើការងារជូនយើងខ្ញុំ។ លើសពីនេះទៅទៀត ប្រសិនបើចាំបាច់ ទាំងអ្នកជំនាញភាសាដែលមានវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនយើងខ្ញុំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនលាតត្រដាងព័ត៌មានដែលចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ដើម្បីធានារក្សាការសម្ងាត់ជូនលោកអ្នក១០០%។

ជាដៃគូយូរអង្វែងដែលអាចទុកចិត្តបាន

ក្នុងនាម​ជាក្រុមហ៊ុនផ្តល់សេវាបកប្រែប្រកបដោយវិជ្ជាជីវៈ យើងខ្ញុំមានគោលដៅមួយក្នុងចំណោមគោលដៅចម្បងនានាក្នុងការបង្កើតភាពជាដៃគូយូរអង្វែងជាមួយលោកអ្នក និងក្លាយជាផ្នែកដ៏ចម្បងមួយក្នុងការពង្រីកអាជីវកម្មអន្តរជាតិរបស់លោកអ្នក​។ យើងនឹងធ្វើការជាមួយនឹងលោកអ្នក ដើម្បីជួយ​ឲ្យ​លោកអ្នកសម្រេចគោលបំណង និងគោលដៅរបស់លោកអ្នក ទាំងនៅលើទីផ្សារក្នុងស្រុក ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈការផ្តល់សេវាដែលមានវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញរាល់តម្រូវការប្រាស្រ័យទាក់ទងរបស់លោកអ្នក​។

ដំណើរការបកប្រែរបស់យើងខ្ញុំ

នៅពេលដែលកំពុងតែធ្វើការជាមួយក្រុមហ៊ុនបកប្រែភាសាមួយចំនួនផ្សេងទៀត លោកអ្នក​ទំនងជាកាន់តែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងការគ្រប់គ្រងគុណភាព​។ គ្រីអេធីវ ត្រេនស្លេសិន សឺវីស យើងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវា​លំដាប់ពិភពលោក និងប្តេជ្ញាចិត្តផ្តល់ការងារបកប្រែប្រកបដោយគុណភាពខ្ពស់បំផុត​។ ដើម្បីសម្រេចគោលដៅនេះ យើង​ខ្ញុំបាន​អភិវឌ្ឍដំណើរការធានា និងត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ និងដោយគ្មានកំហុស ហើយដំណើរការនេះត្រូវបានអនុវត្តយ៉ាង​តឹងរ៉ឹងលើរាល់គម្រោងបកប្រែទាំងអស់ លើកលែងតែមានការស្នើសុំផ្សេងពីនេះពីសំណាក់អតិថិជន​។

បន្ទាប់ពីអតិថិជនបានព្រមព្រៀងទៅលើសម្រង់តម្លៃ យើងខ្ញុំទទួលឯកសារដែលត្រូវបកប្រែ រួចនឹងចាត់តាំងអ្នកគ្រប់​គ្រងគម្រោងដែលមានសមត្ថភាពបំផុតដើម្បីធ្វើការលើគម្រោងនោះ​។ អ្នកគ្រប់គ្រងគម្រោងយើងខ្ញុំគឺជាអ្នកជំនាញភាសាដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ដ៏ទូលំទូលាយក្នុងការគ្រប់គ្រងគម្រោងបកប្រែនានា​។  យើងខ្ញុំចាត់តាំងតែអ្នកគ្រប់គ្រងគម្រោងដែលមានប្រវត្តិការងារ និងបទពិសោធន៍សក្តិសមទៅនឹងគម្រោងរបស់អតិថិជនប៉ុណ្ណោះ​។

បន្ទាប់ពីបានចាត់តាំងអ្នកគ្រប់គ្រងគម្រោងដ៏មានសមត្ថភាពបំផុតរួចរាល់ អ្នកគ្រប់គ្រងរូបនោះចាប់ផ្តើមវាយ​តម្លៃ និងវិភាគលើឯកសារបកប្រែ​។ បន្ទាប់មក អ្នកគ្រប់គ្រងគម្រោងបង្កើតគោលការណ៍ណែនាំស្តីពីការបកប្រែដែលមានសមត្ថភាព សទ្ទានុក្រមបច្ចេកសព្ទ និងឯកសារយោងសម្រាប់គម្រោងនោះ​។ បន្ទាប់មកទៀត អ្នកគ្រប់គ្រងកំណត់ និងចាត់តាំងជំនាញការបកប្រែ និងអ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធដែលមានសមត្ថភាពបំផុត ដើម្បីគ្រប់គ្រងលើគម្រោងបកប្រែនោះ​។ ដើម្បីគ្រប់គ្រងការងារគម្រោងបកប្រែនានា យើងខ្ញុំចាត់តាំងតែអ្នកបកប្រែ និងអ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធដែលមានបទពិសោធន៍ និងចំណេះដឹងជាក់លាក់ សក្តិសមទៅនឹងគម្រោងរបស់អតិថិជន។

មុនពេលចាប់ផ្តើមការងារបកប្រែ អ្នកគ្រប់គ្រងគម្រោងនឹងផ្ដល់ឯកសារយោង និងព័ត៌មានលម្អិតច្បាស់លាស់មួយចប់ទៅឲ្យអ្នកឯកទេសបកប្រែ និងអ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធគ្រប់ៗគ្នា។ បន្ទាប់មក អ្នកបកប្រែចាប់ផ្តើមបកប្រែឯកសារដោយអនុលោមតាមគោលការណ៍ណែនាំ បច្ចេកសព្ទ និងឯកសារយោងដែលបានផ្តល់ជូន។ ឆ្លងកាត់បទពិសោធន៍ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ និងចំណេះដឹងជាក់លាក់ក្នុងវិស័យបកប្រែ និងឯកសារយោងគ្រប់គ្រាន់ក្នុងដៃ អ្នកបកប្រែយើងខ្ញុំអាចធានាបកប្រែស្របតាមអត្ថន័យដែលគេចង់បាន បច្ចេកសព្ទជាក់លាក់តាមវិស័យ និងសម្របតាមវប្បធម៌។ បន្ទាប់មកទៀត ត្រូវបញ្ជូនឯកសារដែលបានបកប្រែរួចរាល់ទៅឲ្យអ្នកគ្រប់គ្រងគម្រោង។

អ្នកគ្រប់គ្រងគម្រោងពិនិត្យមើលឯកសារដែលបានបកប្រែរួច។ បន្ទាប់មក អ្នកគ្រប់គ្រងគម្រោងបញ្ជូនឯកសារដែលបកប្រែរួចនោះទៅឲ្យអ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធដើម្បីកែសម្រួល និងកែអក្ខរាវិរុទ្ធដើម្បីធានាថា កាងារបកប្រែនោះត្រូវបានបញ្ចប់ដោយត្រឹមត្រូវ និងសមស្រប។ មានន័យថា ការងារបកប្រែនោះមិនមានកំហុសឆ្គង និងអាចទទួលយកបានតាមវប្បធម៌ប្រកបដោយគុណភាពខ្ពស់បំផុតស្របតាមការរំពឹងទុករបស់អតិថិជន។ នៅពេលបកប្រែរួច អ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធបញ្ជូនឯកសារដែលបាពិនិត្យកែសម្រួលរួចដោយមានមតិយោបល់ទៅឲ្យអ្នកគ្រប់គ្រងគម្រោង។

នៅពេលទទួលបានឯកសារដែលពិនិត្យកែសម្រួលរួច អ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធពិនិត្យមើលឯកសារនេះម្ដងទៀត មុននឹងបញ្ជូនទៅឲ្យអ្នកបកប្រែវិញ ដើម្បីកែសម្រួល និងធ្វើការកែប្រែដែលចាំបាច់តាមការលើកឡើងពីអ្នកត្រួតពិនិត្យ/អ្នកកែអក្ខរាវិរុទ្ធ។ នៅពេលបកប្រែចប់ ត្រូវបញ្ជូនឯកសារដែលបានបកប្រែរួចនោះទៅឲ្យអ្នកគ្រប់គ្រងគម្រោងវិញ។

បន្ទាប់ពីទទួលបានឯកសារដែលបកប្រែរួច អ្នកគ្រប់គ្រងគម្រោងបញ្ជូនឯកសារនោះទៅឲ្យអ្នកឯកទេសដើម្បីកែសម្រួលទម្រង់ បែបបទ និងទ្រង់ទ្រាយដើម្បីធានាថា ការបកប្រែនោះស្របតាមតម្រូវការរបស់អតិថិជន។ នៅពេលបកប្រែរួច អ្នកឯកទេសបញ្ជូនឯកសារនោះទៅឲ្យអ្នកគ្រប់គ្រងគម្រោង។

នៅពេលទទួលបានឯកសារពីអ្នកឯកទេស អ្នកគ្រប់គ្រងគម្រោងបញ្ជូនឯកសារទៅឲ្យអ្នកកែអក្ខរាវិរុទ្ធទីពីរពិនិត្យបន្ថែមទៀតដើម្បីធានាថា អ្នកបកប្រែបានបញ្ចូលមតិយោបល់យ៉ាងសមស្រប ហើយអ្វីដែលសំខាន់បំផុត គឺការបកប្រែនោះគ្មានកំហុសឆ្គង។ បន្ទាប់មក អ្នកកែអក្ខរាវិរុទ្ធទីពីរនោះបញ្ជូនឯកសារទៅឲ្យអ្នកគ្រប់គ្រងគម្រោងវិញ។

នៅពេលទទួលបានឯកសារ អ្នកគ្រប់គ្រងគម្រោងនឹងពិនិត្យគុណភាពចុងក្រោយ ដើម្បីធានាបាននូវការបកប្រែដែលមានគុណភាពខ្ពស់បំផុត គ្មានកំហុសឆ្គង និងស្របតាមតម្រូវការរបស់អតិថិជន​។ បន្ទាប់មក បញ្ជូនសំណៅបកប្រែចុងក្រោយទៅឲ្យអតិថិជន។ ដោយសារតែយើងខ្ញុំប្តេជ្ញាផ្តល់សេវាដែលមានគុណភាពខ្ពស់បំផុតជូនអតិថិជន ដូច្នេះ ប្រសិនបើគុណភាពនៃការបកប្រែរបស់យើងខ្ញុំមិនអាចទទួលយកបានដោយប្រការណាមួយ យើងខ្ញុំមានឆន្ទៈក្នុងការសហការកែសម្រួលជាមួយអតិថិជននោះដោយឥតគិតថ្លៃបន្ថែមឡើយ រហូតទាល់តែគុណភាពបកប្រែអាចទទួលយកបាន។

អាសយដ្ឋាន៖ ផ្ទះលេខ៤០អា ផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទលេខ៖ ០១២ ២៣៤៥​ ៩៧/០១៦ ៤ ៣៤៥៦៧

អ៊ីមែល៖ info@creativetranslate.com/orachana168@gmail.com

គេហទំព័រ៖ www.creativetranslate.com