គ្រីអេធីវ ត្រេនស្លេសិន សឺវីស គឺជាក្រុមហ៊ុនបកប្រែអាជីពឈានមុខគេ និងត្រូវបានចុះបញ្ជីស្របច្បាប់ ជាប់ឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ល្អ និងល្បីល្បាញបំផុតនានាដែលមានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យបកប្រែភាសាដែលមានការទទួលស្គាល់។ សេវាបកប្រែយើងខ្ញុំរួមមាន ការត្រួតពិនិត្យ និងកែអក្ខរាវិរុទ្ធភាសាដោយអ្នកជំនាញភាសាជាជនជាតិដើមផ្សេងៗគ្នា ដោយមានការត្រួតពិនិត្យគុណភាពចុងក្រោយពីអ្នកជំនាញគ្រប់គ្រងគម្រោងយើងខ្ញុំ ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។ យើងខ្ញុំមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយរាល់ឯកសារគ្រប់ប្រភេទ និងគ្រប់គ្រងគម្រោងស្មុគស្មាញ និងខ្នាតធំជាច្រើន។ សេវាបកប្រែដែលមានការស្នើសុំ និងតម្រូវការច្រើនបំផុតយើងខ្ញុំគឺ៖ 

  • ការបកប្រែដោយមានការបញ្ជាក់
  • ការបកប្រែផ្នែកធុរកិច្ច និងសាជីវកម្ម
  • ការបកប្រែផ្នែកបច្ចេកទេស

 

ការបកប្រែដោយមានការបញ្ជាក់៖

ការបកប្រែដោយមានការបញ្ជាក់តម្រូវឲ្យបកប្រែបញ្ជាក់ច្បាស់លាស់អំពីប្រភពនានា និងត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរពាក់ព័ន្ធ។ ដូច្នេះ អ្វីដែលសំខាន់នោះ គឺត្រូវជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាដែលមានវិជ្ជាជីវៈ និងទំនុកចិត្តដូច គ្រីអេធីវ ដែលរាល់ការផ្ដល់សេវាបកប្រែឯកសារគ្រប់ប្រភេទសុទ្ធតែមានការធានាគុណភាពជូនអតិថិជន។ ក្នុងករណីមានតម្រូវការណាមួយ លោកអ្នកអាចជឿទុកចិត្ត និងពឹងពាក់យើងខ្ញុំឲ្យជួយបកប្រែជូនលោកអ្នកបាន។ យើងខ្ញុំអាចធានាបានថា ការបកប្រែដែលមានការបញ្ជាក់ជូននេះ បំពេញតាមសេចក្ដីត្រូវការរបស់អាជ្ញាធរពាក់ព័ន្ធតាមគោលបំណងរបស់លោកអ្នក។ ឯកសារមួយចំនួនដែលក្រុមការងារយើងខ្ញុំបានបកប្រែរួមមាន៖

  • កិច្ចសន្យាជួល កិច្ចសន្យាការងារ/អាជីវកម្ម អនុសញ្ញា កតិកាសញ្ញា សន្ធិសញ្ញា។ល។
  • ឯកសារច្បាប់ទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីនីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាពាក្យបណ្ដឹង សេចក្ដីសម្រេចរបស់តុលាការ ពាក្យបណ្ដឹង។ល។
  • សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្ដសញ្ញាណប័ណ្ណ លិខិតថ្កោលទោស សំបុត្រមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតអនុញ្ញាតឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យ លិខិតបញ្ជាក់ពីការលែងលះគ្នា។ល។
  • ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ភតិសន្យា និងកិច្ចសន្យាផ្សេងៗ។
  • កំណត់ត្រា/របាយការណ៍វេជ្ជសាស្រ្ដ និងឯកសារជាច្រើនទៀត…

 

ការបកប្រែផ្នែកធុរកិច្ច និងសាជីវកម្ម៖

ការបកប្រែផ្នែកធុរកិច្ច និងសាជីវកម្មតម្រូវឲ្យអ្នកជំនាញភាសាមានបទពិសោធន៍ និងឯកទេសសំខាន់ៗនៅក្នុងមុខជំនាញនោះ។ យើងខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបកប្រែអាជីព ដើម្បីផ្ដល់សេវាដែលមានគុណភាពខ្ពស់បំផុតក្នុងតម្លៃ    សមរម្យបំផុតមួយ។ អ្នកបក​ប្រែយើងខ្ញុំសុទ្ធតែជាអ្នកជំនាញភាសាអាជីពនៃភាសាគោលដៅ និងមានបទពិសោធន៍បកប្រែច្បាស់លាស់ទៅតាមមុខជំនាញ។ សម្រាប់រយៈពេលជាងមួយទសវត្សរ៍មកនេះ យើងខ្ញុំបាន និងកំពុងផ្ដល់សេវាដ៏វិសេសវិសាលបំផុតនៅក្នុងវិស័យបកប្រែនេះ និងទទួលបានទំនុកចិត្តទាំងស្រុងពីអតិថិជន និងដៃគូយើងខ្ញុំទូទាំងប្រទេស និងបណ្ដាប្រទេសផ្សេងទៀតទូទាំងពិភពលោក។ ជំនាញឯកទេសជាក់លាក់មួយចំនួនយើងខ្ញុំរួមមាន៖

  • វិស័យអប់រំ វគ្គបណ្ដុះបណ្ដាល និងគរុកោសល្យ
  • គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ សេដ្ឋកិច្ច នយោបាយ និងកសិកម្ម
  • ធុរកិច្ច ពាណិជ្ជកម្ម ទីផ្សារ ការផ្សាយពាណិជ្ជកម្ម ការធ្វើដំណើរ បដិសណ្ឋារកិច្ច ទេសចរណ៍
  • សេវារដ្ឋាភិបាល និងសាធារណៈ
  • សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ម៉ូដ និងការរចនា
  • សម្ផស្ស និងអនាម័យ
  • វប្បធម៌ និងមនុស្សជាតិ
  • យោធា និងកិច្ចការពារ
  • ទំនាក់ទំនងសាធារណៈ
  • ការកម្សាន្ដ និងកីឡា…

 

ការបកប្រែផ្នែកបច្ចេកទេស៖

ការបកប្រែផ្នែកបច្ចេកទេសគឺជាមុខជំនាញឯកទេសខ្ពស់មួយ ដែលតម្រូវឲ្យអ្នកបកប្រែមានសមត្ថភាពពិតប្រាកដ។ សម្រាប់ហេតុផលនេះ គ្រីអេធីវ ត្រេនស្លេសិន សឺវីស ប្រើប្រាស់តែអ្នកជំនាញបកប្រែដែលជាជនជាតិដើមនៃភាសាគោលដៅ និងមានបទពិសោធន៍ជាក់ស្ដែងទៅតាមមុខជំនាញ ដើម្បីអនុវត្តគម្រោងទាំងឡាយនៅក្នុងវិស័យទាំងនេះ។ អស់រយៈពេលជាង១០ឆ្នាំមកហើយ គ្រីអេធី​វ បាន និងកំពុងផ្ដល់សេវាដ៏វិសេសវិសាលបំផុតនៅក្នុងវិស័យបកប្រែនេះ និងទទួលបានទំនុកចិត្តទាំងស្រុងពីអតិថិជន និងដៃគូយើងខ្ញុំទូទាំងប្រទេស និងបណ្ដាប្រទេសផ្សេងទៀតទូទាំងពិភពលោក។ ជំនាញឯកទេសជាក់លាក់មួយចំនួនយើងខ្ញុំរួមមាន៖

  • ផ្នែកបរិស្ថាន វិទ្យាសាស្រ្ដ វេជ្ជសាស្រ្ដ វិស្វកម្ម និងសំណង់ ឧតុនិយម​ នុយក្លេអ៊ែរ គីមីវិទ្យា
  • រថយន្ត ជីវវិទ្យា ឱសថ រូបវិទ្យា ចិត្តវិទ្យា វិទ្យាសាស្រ្ដបសុពេទ្យ គ្រឿងចក្រ/ម៉ាស៊ីន។ល។