ការចម្លងអត្ថបទសូរសំឡេង គឺជាដំណើរការនៃការបំប្លែងឯកសារសូរសំឡេង/វីដេអូ/សារសំឡេងទៅជាអត្ថបទចម្លងចេញពីសូរសំឡេង ឬឯកសារជាសំណេរ ឬលាយលក្ខណ៍អក្សរ។ គ្រីអេធីវ ត្រេនស្លេសិន សឺវីស គឺជាក្រុមហ៊ុនចម្លងអត្ថបទសូរសំឡេងដែលមានកេរ្ដិ៍ឈ្មោះល្បីជាមួយនឹងបទពិសោធន៍អនុវត្តជាក់ស្ដែងលើវិស័យសេវានេះ។ ក្រុមការងារដែលមានបទពិសោធន៍របស់យើងខ្ញុំអាចផ្ដល់សេវាជូនលោកអ្នកទៅតាមសេចក្ដីត្រូវការ។ ខាងក្រោមនេះ គឺជាគម្រោងមួយចំនួនដែលយើងខ្ញុំបានផ្ដល់សេវាកន្លងមក៖
-
កិច្ចសម្ភាសន៍ កិច្ចប្រជុំធុរកិច្ច សិក្ខាសាលា កិច្ចពិភាក្សាជាក្រុម
-
វេទិកា សុន្ទរកថា កិច្ចសន្ទនាតាមទូរសព្ទ កម្មវិធីពិភាក្សាតាមទូរទស្សន៍
-
សន្និសីទ ការនិយាយឆ្លើយឆ្លងគ្នា វីដេអូ ភាពយន្ត សំឡេងផ្សេងៗ។ល។