ប្រសិនបើលោកអ្នកកំពុងស្វែងរកក្រុមហ៊ុនបកប្រែប្រកបដោយទំនុកចិត្ត តម្លៃសមរម្យបំផុត គុណភាពខ្ពស់ យកចិត្តទុកដាក់ចំពោះអតិថិជន និងមានបទពិសោធន៍យូរឆ្នាំ ឥឡូវនេះលោកអ្នកចំកន្លែងម៉ាច់តែម្ដង!
គ្រីអេធីវ ត្រេនស្លេសិន សឺវីស គឺជាក្រុមហ៊ុនបកប្រែអាជីពឈានមុខគេ និងត្រូវបានចុះបញ្ជីស្របច្បាប់ ដែលជាប់ឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ល្អ និងល្បីល្បាញបំផុតនានានៅទូទាំងប្រទេស និងបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោក ដោយទទួលបានការកោតសរសើរ ណែនាំបន្ត ការទទួលស្គាល់ និងការគាំទ្រយ៉ាងខ្លាំងក្លាក្រោមកិច្ចព្រមព្រៀងរយៈពេលវែង (LTA) ជាមួយអង្គការយូនីសេហ្វ (UNICEF) លេខ៤២៤០៧៩០៧ ដោយឆ្លងកាត់ការធ្វើតេស្ដបកប្រែត្រឹមត្រូវ បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុននានា ក្រុមហ៊ុនមេធាវី ស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថានទូត សាកលវិទ្យាល័យ ភ្ញៀវកិត្តិយស និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋានតាមរយៈការផ្ដល់សេវាបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ប្រកបដោយវិជ្ជាជីវៈ ទៀងពេល និងគុណភាព រួមមានជាអាទិ៍ ភាសាចម្បងផ្សេងៗដែលកំពុងមានតម្រូវការខ្ពស់ ដូចជា ភាសាខ្មែរ អង់គ្លេស ចិន ថៃ វៀតណាម ជប៉ុន កូរ៉េ បារាំង អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ។ល។
គ្រីអេធីវ គឺជាក្រុមហ៊ុនផ្ដល់សេវាបកប្រែមួយចប់ ដែលលោកអ្នកអាចទុកចិត្ត និងពឹងពាក់បាន។ យើងខ្ញុំអាចបំពេញរាល់តម្រូវការភាសារបស់លោកអ្នកបាន។ យើងខ្ញុំអាចដោះស្រាយ និងបំបែករាល់ឧបសគ្គគ្រប់ប្រភេទនៃភាសារបស់លោកអ្នក បកប្រែត្រូវតាមខ្លឹមសាររបស់លោកអ្នក និងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់លោកអ្នកកាន់តែមានភាពងាយស្រួល។